នាព្រឹកថ្ងៃពុធ ១៥រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំដើម្បីត្រួតពិនិត្យឯកសារសម្រាប់ការស្នើសុំជម្រះលើកទី២ ឆ្នាំ២០២៣ និងជម្រះឯកសារសម្រាប់លើកទី១ ឆ្នាំ២០២៣ ព្រមទាំងតាមដានការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ណសារ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់ លោក គុយ សៀ ប្រធាននាយកដ្ឋានបណ្ណសារ និងលោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រី ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ